មកដឹង វិធីងាយៗ ដើម្បី ទទួល បាន សេវា Wi-Fi ដ៏ ល្អ ក្នុង ផ្ទះ របស់លោកអ្នក
១ ទីតាំងរបស់ Router
- ទីតាំងដែលជាជំម្រើសល្អសម្រាប់ការដាក់Router គឺ នៅចំណុចកណ្ដាលនៃផ្ទះរបស់លោកអ្នក ដើម្បី ឲ្យ សេវា របស់ Wi-Fi ផ្សាយទៅគ្រប់ជ្រុងនៃផ្ទះទាំងអស់។
- ជៀសវាងការដាក់ Router នៅតំបន់ដែលមានការបិតបាំងច្រើនជាន់ដែលធ្វើឲ្យរាំងស្ទះដល់សញ្ញា Wi-Fi។
២ ប្រភេទ Router
- គួជ្រើសរើសយក Routerដែលមានអង់តែនព្រោះវាធ្វើឲ្យសញ្ញា Wi-Fi កាត់តែខ្លាំងប្រសិនបើ Router របស់លោកអ្នកគា្មនអង់តែនទេលោកអ្នកអាចធ្វើការផ្លាស់ប្តូរមកប្រភេទមានអង់តែនវិញ។
៣ ការប្រើប្រាស់
- ក្នងករណីដែល Routerមានល្បឿនយឺតខុសពីធម្មតា លោកអ្នកអាចធ្វើការបិតរួចបើក Router ឡើងវិញ (Restart) ការធ្វើដូច្នេះអាចជួយឲ្យសេវា Wi-Fi ដើរស្រួលល្អវិញបាន។
- ប្រើប្រាស់កម្មវិធីសម្រាប់ការធ្វើតេស្តល្បឿនអ៊ីនធឺណិត ដូចជា Speedtest។