១ ការប្រើប្រាស់ទិន្នន័យ
ការប្រើប្រាស់ Wi-Fi អនុញ្ញាតឱ្យអ្នកភ្ជាប់ទៅកាន់អ៊ីនធឺណែតដើម្បីធ្វើការទំនាក់ទំនង ទទួលព័ត៌មាន និងទទួលការកំសាន្តជាច្រើនដោយគ្មានដែនកំណត់ ដោយឡែកការប្រើប្រាស់អ៊ីនធឺណែតតាមរយៈ ក្រុមហ៊ុនបណ្តាញទូរស័ព្ទ (Mobile Data) គឺមិនអាចប្រើប្រាស់លើសពីចំនួនកំណត់នៃទំហំទិន្នន័យបានឡើយ។
២ ល្បឿននៃការប្រើប្រាស់
ល្បឿននៃការប្រើប្រាស់អ៊ីនធឺណែតជាទូទៅសេវា Wi-Fi មានល្បឿនលឿនជាងសេវាអ៊ីនធឺណែតរបស់ទូរស័ព្ទ ដោយសារភាពខ្សោយនៃសេវាទូរស័ព្ទនៅតាមទីតាំងមួយចំនួន។
ការប្រើប្រាស់អ៊ីនធឺណែតតាមរយៈ Wi-Fi បានផ្តល់ឱ្យអ្នកនូវភាពងាយស្រួលនិងលឿនជាមួយនឹងការបើកគេហទំព័រ ក៏ដូចជាការមើលវីដេអូ ការចាក់តន្ត្រី និងការលេងហ្គេមផងដែរ លើសពីនេះទៅទៀត Wi-Fi អនុញ្ញាតឱ្យអ្នកផ្ទេរឯកសារធំ ៗ យ៉ាងឆាប់រហ័ស។
៣ ការប្រើប្រាស់ថាមពលថ្ម
នៅលើសា្មតហ្វូនការប្រើប្រាស់ថាមពលថ្មសម្រាប់ភ្ជាប់ទៅកាន់អ៊ីនធឺណែតតាមរយៈ Wi-Fi ត្រូវបានចំណាយថាមពលថ្មតិចជាង ការភ្ជាប់តាមរយៈសេវាអ៊ីនធឺណែតរបស់ទូរស័ព្ទ (3G) ក៏ជាកត្តាដែលនាំឲ្យសា្មតហ្វូនរបស់លោកអ្នកមិនសូវឡើងកំដៅខណៈពេលប្រើប្រាស់អ៊ីនធឺណែត។